តេបិដកបរិវត្តន៍ គឺ ការចម្លងអក្សរដែលស្ថិតក្នុងរូបបែបដែលមិនអាចកែសម្រួលនិងចែកចាយបាន ដោយសេរីក្នុងព្រះត្រៃបិដកមកជាអក្សរសម័យថ្មីដែលមនុស្សអាចយកទៅសិក្សាបានយ៉ាងទូលំទូលាយ ពោលគឺ អនុញ្ញាតឲ្យអ្នកចូលអានប្លគ់ទាំងអស់មានចំណែកក្នុងការសរសេរចម្លងតាមរូបបែបនៃពុម្ព អក្សរយូនិកូដដើម្បីងាយស្រួលក្នុងការចែកចាយដល់អ្នកដទៃសម្រាប់យកទៅសិក្សាតទៅ ការចូលរួមពីមហាជនក្នុងការងារចម្លងព្រះត្រៃបិដកនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនឹងធ្វើឲ្យ ការងារចម្លងពាក្យសម្រាយក្នុងព្រះត្រៃបិដខ្មែរ ក្លាយទៅជាអក្សរពុម្ពយូនិកូដបាន ដោយស្វ័យប្រវត្តិ ហើយអ្នកអានម្នាក់ៗអាចរួបរួមជាអត្ថបទបានដោយខ្លួនឯង ហើយចែកចាយ ដោយសេរី ដោយគ្រាន់តែជាអ្នកចុះផ្សាយរូបភាពនៃការអក្សរសម្រាយជាភាសាខ្មែរ និងជួយ សរសេរខ្លះៗ ដោយចាប់ផ្តើមចម្លងពីព្រះសូត្រជាមុន ព្រោះជាសូត្រស្តីពីសង្គម សេដ្ឋកិច្ច និង នយោបាយដែលជាតម្រូវការរបស់មនុស្សសម័យថ្មី ។
សុត្តន្តបិដក ទីឃនិកាយ
ReplyDeleteមឋមភាគ
---------
សីលក្ខន្ធវគ្គ
សូមនមស្សការ ចំពោះព្រះភាគមានព្រះភាគ
ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ។
----------
ព្រហ្មជាលសូត្រ ទី ១
(១) (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះ ភាគទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយក្នុងចន្លោះនៃក្រុងរាជគ្រឹះនឹង ចន្លោះនៃនាឡន្ទគ្រាមជាមួយនឹងភិក្ខុសង្ឃច្រើនចំនួន ៥០០ រូប ។(សូមជួយត)
ខ្ញុំករុណានឹងសូមចូលចំណែកដែរ ខ្ញុំករុណាសរសេរត--
ReplyDeleteចំណែកខាងសុប្បិយបរិព្វាជកក៏បានដើរទៅកាន់ផ្លូវឆ្ងាយក្នុងចន្លោះនៃ ក្រុងរាជគ្រឹះនឹងនាឡន្ទគ្រាមជាមួយនឹងព្រហ្មទត្តមាណពដែលជាកូន សិស្សដែរ ។ បានឮថា ក្នុងផ្លូវឆ្ងាយនោះ សុប្បិយបរិព្វាជក.....
សូមតេជគុណចុះផ្សាយតទៅទៀត កូណា !
សូមអរគុណណាស់ដែលមើលឃើញគុណតម្លៃនៃការជួយចម្លងព្រះត្រៃ បិដកសម្រាយខ្មែរមកជាអក្សរពុម្ពថ្មី សង្ឃឹមថា ខ្មែរទាំងអស់ដែល online នឹងជួយគ្នាម្នាក់បន្តិចៗ មិនយូរទេ ព្រះត្រៃបិដកខ្មែរនឹងក្លាយជា ព្រះត្រៃបិដកក្នុងអក្សរយូរនិកូដមិនខាន ពេលនោះ ការសិក្សាស្រាវ ជ្រាវរបស់ខ្មែរទាំងអស់នឹង ទូលំទូលាយជាងសព្វថ្ងៃមិនខាន អាត្មានឹង ចុះផ្សាយជាបន្ទបន្ទាប់ប្រសិនបើអត្ថបទនីមួយៗត្រូវបានចម្លងរួចរាល់ហើយ
ReplyDeleteត្រង់លេខយោងមិនបាច់សរសេរទេ ទាំងភាសាបាលីក៏មិនបាច់
ReplyDeleteសរសេរដែរ យើងសរសេរចំពោះតែពាក្យសម្រាយបានហើយ ព្រោះនឹង ធ្វើឲ្យងាយស្រួលក្នុងការរួបរួមនិងចែកចាយ
ក្រាបថ្វាយបង្គំ ពីនាងខ្ញុំ សូផន់លីន ណ. បាត់ដំបង
ReplyDeleteចង់ឲ្យលោកបងផ្ញើរបទសូត្រគិហិបដិបត្តិពិស្តារ សូមអរព្រះគុណ