Tuesday, July 27, 2010

អដ្ឋកថា

==អដ្ឋកថាវិន័យ==
១.សាមន្តបាសាទិកា គម្ពីរអធិប្បាយរំគាយសេចក្តីព្រះវិន័យបិដកតែងដោយព្រះពុទ្ធឃោសាចារ្យ នៅព.ស.៩២៧-ព.ស.៩៧៣ ។
២.កង្ខាវិតរណី ឬ មាតិកដ្ឋកថា តែងដោយព្រះពុទ្ធឃោសាចារ្យ(ឥណ្ឌា) ។
៣.វិនយសង្គហដ្ឋកថា ឬ បាលិមុត្តកវិនយវិនិច្ឆយសង្គហៈ តែងដោយព្រះសារីបុត្រ(ស្រីលង្កា) ។
==អដ្ឋកថាព្រះសូត្រ==
១.សុមង្គលវិលាសិនី ពាក្យអធិប្បាយរំគាយសេចក្តីទីឃនិកាយ តែងដោយព្រះពុទ្ធឃោសាចារ្យ ។
២.បបញ្ចសូទនី ពាក្យអធិប្បាយរំគាយសេចក្តីមជ្ឈិមនិកាយ តែងដោយព្រះពុទ្ធឃោសាចារ្យ ។
៣.សារត្ថទីបនី  ពាក្យអធិប្បាយរំគាយសេចក្តីសំយុត្តនិកាយ តែងដោយព្រះពុទ្ធឃោសាចារ្យ ។
៤.មនោរថបូរណី ពាក្យអធិប្បាយរំគាយសេចក្តីអង្គុត្តរនិកាយ តែងដោយព្រះពុទ្ធឃោសាចារ្យ ។

No comments:

Post a Comment