ធម្មភាសិត

==ការងារ==
១)អកិលាសុ វិន្ទេ ហទយស្ស សន្តឹ
១) មនុស្សឧស្សាហ៍ព្យាយាមតែងទទួលបានសេចក្តីស្កប់ចិត្ត ។
២)ឥតិ វិស្សដ្ឋកម្មន្តេ អត្ថា អច្ចេន្តិ មាណវេ
២)ប្រយោជន៍តែងកន្លងហួសមនុស្សជំទង់ដែលបោះបង់ការងារចោល ។
៣)នក្ខត្តំ បដិមានេន្តំ អត្ថោ ពាលំ ឧបច្ចគា
៣)ប្រយោជន៍តែងរំលងមនុស្សល្ងង់ដែលប្រកាន់ឫក្សយាម ។
៤)សុទស្សំ វជ្ជមញ្ជេសំ អត្តនោ បន ទុទ្ទសំ
៤)កំហុសរបស់អ្នកដទៃថ្កោលបានដោយងាយ ឯកំហុសរបស់ខ្លួនថ្កោលបានដោយពិបាក ។