ខេមរសទ្ទសាស្ត្រ

ភាសាខ្មែរចាត់ជាភាសាដែលមានបែបផែនដូចយ៉ាងភាសាដទៃក្នុងលោកនេះដែរ ជនជាតិខ្មែរបាន ទាក់ទងឆ្លើយឆ្លងគ្នាជាប្រចាំរាល់ថ្ងៃដោយប្រើភាសាខ្មែរជាយាន ហេតុនេះ សកម្មភាពនៃភាសាខ្មែរ តែងកើតឡើងយ៉ាងប្រដិតប្រជី សព្ទសំនួននៃភាសាខ្មែរបានកើនចំនួនច្រើនឡើងជារឿយៗ ឃើញថា ភាសាខ្មែរមានជំនឿនទៅមុខដោយឥតឈប់ឈរ ការរីកចម្រើននៃភាសានាំមកនូវបញ្ហា ជាច្រើន ដូចជា សង្កត់អក្សរខុសតាមអក្ខរាវិរុទ្ធ បង្កើតមេពាក្យតាមគំហើញរបស់អ្នកប្រើប្រាស់ និយាយឬសរសេរតាមតែចិត្តយល់ឃើញ ទាំងអស់នេះអាចកើតឡើងព្រោះការមិនយល់ គោលការណ៍របស់ភាសានោះឯង
ការប្រើប្រាស់ដែលមិនច្បាស់លាស់ធ្វើឲ្យសិក្ខាកាមពិភាល់សង្ស័យមិនចេះចប់ ព្រោះចម្លើយរបស់ អ្នកប្រើប្រាស់ភាសាឆ្លើយចេញមកមិនដូចគ្នា អ្នកខ្លះឆ្លើយយករួចខ្លួន អ្នកខ្លះឆ្លើយតាមការយល់ ឃើញរប​ស់ខ្លួន ខ្វះគោលការណ៍ក្នុងការឆ្លើយតបសំណួររបស់សិក្ខាកាម ដោយមើលឃើញបញ្ហា ទាំងអស់នេះប្រាកដមានឡើងក្នុងសង្គមខ្មែរដែលមានវប្បធម៌ដ៏ចំណាស់នេះ ស្មេរទើបសម្រេចចិត្ត សរសេរគោលខេមរភាសាឡើងដើម្បីជួយសម្រាលបន្ទុកចម្ងល់ខ្លះៗរបស់សិក្ខាកាមដែលត្រូវការយល់ ដឹងអំពីដំណើរការនៃភាសាខ្មែរ ដោយស្មេរសរសេរតាមគោលការណ៍ដែលមានស្រាប់ក្នុង វចនានុក្រមខ្មែររបស់សម្តេជព្រះសង្ឃរាជជួន-ណាតដែលព្រះអង្គបានលះបង់ជីវិតដើម្បី អក្សរសាស្ត្រខ្មែរបន្សល់ទុកឲ្យខេមរជនបានសិក្សារហូតដល់សព្វថ្ងៃនេះ គោលភាសាខ្មែរនេះ ស្មេរបានសន្មតឈ្មោះថា ខេមរសទ្ទសាស្ត្រ មានន័យថា ក្បួនសិក្សាអំពីគោលការណ៍ប្រើប្រាស់ សព្ទភាសាខ្មែរ ការសន្មតឈ្មោះជាភាសាបាលីបែបនេះអាចជាបញ្ហាចោទសម្រាប់ខេមរជនមួយ ចំនួន ប៉ុន្តែស្មេរយល់ឃើញថា ភាសាខ្មែរមិនអាចចៀសផុតពីភាសាបាលីឬសំស្ក្រឹតបានទេ ព្រោះ គោលការណ៍ដែលស្មេរនឹងសរសេរតទៅនេះ សុទ្ធតែពាក់ព័ន្ធនឹងបាលី និង សំស្ក្រឹតទាំងអស់ សូម្បីតែពាក្យថា បញ្ចាំប្រចាំ យ៉ាងនេះក៏ចាត់ជាភាសាបាលី និង សំស្រ្កឹតចូលទៅលាយឡំដែរ ព្រោះហេតុនោះ ដើម្បីឲ្យសិក្ខាកាមស្និទ្ធស្នាលនឹងភាសាបាលី និង សំស្ក្រឹត ស្មេរទើបតាំងឈ្មោះថា ខេមរសទ្ទសាស្ត្រនេះឡើង ។
   ការរៀបចំក្បួនភាសាខ្មែរចាត់ជាសេចក្តីចាំបាច់សម្រាប់ជួយសម្រាលភាពស្មុគស្មាញអំពីការប្រើពាក្យភាសា ខ្មែរ ភាសាខ្មែរ ឬ  ខេមរភាសាមានការរីកចម្រើនមកជាលំដាប់ទៅតាមយុគសម័យ ប៉ុន្តែភាសាខ្មែរត្រូវបាន មនុស្សខ្មែរប្រើប្រាស់ទៅខុសក្បួនខ្លះត្រូវក្បួនខ្លះ ហេតុនោះដើម្បីជាផ្នែកមួយនៃការជួយសម្រាលរឿងភាសា ខ្មែរ ស្មេរគិតថាការសរសេរក្បួនភាសាខ្មែរចាត់ជាសេចក្តីចាំបាច់ ភាសាខ្មែរពាក់ព័ន្ធនឹងភាសាបាលី និង សំស្ក្រឹតយ៉ាងជ្រាលជ្រៅដែលយើងមិនអាចដកខ្លួនរួចពីភាសាទាំងនេះបាន ព្រោះបាលីនិងសំស្រ្កឹតគឺជា ជម្រុកវប្បធម៌និងអក្សរសាស្ត្រខ្មែរ របៀបបែបផែនវេយ្យាករណ៍ខ្មែរដែលព្រះបោរាណាចារ្យបានរៀបរៀងទុក សុទ្ធតែយកបែបបទភាសាបាលីនិងសំស្ក្រឹតមកជាមេបទក្នុងការរៀបរៀង ហេតុដូច្នេះ  អ្នកដែលមិនជាក់លាក់ ក្នុងរឿងភាសាបាលីនិងសំស្ក្រឹតតែងតែខុសឆ្គងរឿងអក្ខរាវិរុទ្ធដោយចៀសមិនផុត ។
រឿងដំបូងដែលត្រូវសិក្សានិងចងចាំ គឺ រឿងព្យញ្ជនៈ មានន័យថា រឿងអក្សរ ឬ អក្ខរៈ ក្នុងភាសាខ្មែរ មាន ព្យញ្ជនៈ ៣៦ តួ  ដើម្បីងាយស្រួលក្នុងការចងចាំ ព្រះបោរាណាចារ្យបានចែកព្យញ្ជនៈទាំង ៣៦ តួនេះជា ២ វគ្គ គឺ ព្យញ្ជនៈវគ្គ និង ព្យញ្ជនៈអវគ្គ ដោយព្យញ្ជនៈវគ្គមាន ២៥ តួ និង ព្យញ្ជនៈអវគ្គមាន ១១ តួ ។
ព្យញ្ជនៈ ប្រែថា អក្សរ ឬ ស្នាមគំនូស វគ្គ ប្រែថា ពួក ឬ ក្រុម ហេតុនោះ ព្យញ្ជនៈវគ្គ ប្រែថា អក្សរដែល ចាត់តាមពួកឬក្រុមមិនឲ្យខ្ចាត់ខ្ចាយដើម្បីងាយស្រួលក្នុងការចំណាំ ។
ព្យញ្ជនៈវគ្គ គឺ ព្យញ្ជនៈដែលចាត់ជាពួកជាក្រុម ចាត់ជាប្រព័ន្ធច្បាស់លាស់ មាន ២៥ តួ គឺ
-ក ខ គ ឃ ង ហៅថា ក-វគ្គ ឬ ហៅថា ពួក-ក ។
-ច ឆ ជ ឈ ញ ហៅថា ច-វគ្គ ឬ ហៅថា ពួក-ច
-ដ ឋ ឌ ឍ ណ ហៅថា ដ-វគ្គ ឬ ហៅថា ពួក-ដ។ 
-ត ថ ទ ធ ន ហៅថា ត-វគ្គ ឬ ហៅថា ពួក-ត។
-ប ផ ព ភ ម ហៅថា ប-វគ្គ ឬ ហៅថា ពួក-ប។
អធិប្បាយថា ក,ច,ដ,ត,ប ចាត់ជាព្យញ្ជនៈនៅមុខព្យញ្ជនៈដទៃទៀត ហេតុនោះទើបត្រូវបានកំណត់ តែងតាំងជាប្រមុខនៃព្យញ្ជនៈទាំងពួង ហៅថា ក-វគ្គ, ច-វគ្គ, ដ-វគ្គ, ត-វគ្គ និង ប-វគ្គ ។
ង,ញ,ណ,ន, ចាត់ជាព្យញ្ជនៈនៅចុងក្រោយគេ ទើបហៅថា ព្យញ្ជនៈវគ្គន្តៈ គឺ ព្យញ្ជនៈចុងវគ្គ ។

ព្យញ្ជនៈទាំង ២៥ តួនេះឯងនឹងត្រូវបំបែកទៅជាព្យញ្ជនៈតម្រួត គឺ ការយកព្យញ្ជនៈ ២ តួមកដាក់ត្រួតលើគ្នា ។
សំណួរសួរថាតើហេតុអ្វីបានជាភាសាខ្មែរមានព្យញ្ជនៈតម្រួត ? បើសរសេរមិនតម្រួតបានឬទេ បើមិនបាន ព្រោះហេតុអ្វី?
ការដែលភាសាខ្មែរមានព្យញ្ជនៈតម្រួត ព្រោះព្រះបោរាណាចារ្យជាតិខ្មែរបានយកត្រាប់តាមបែបផែន វេយ្យាករណ៍ភាសាបាលី និង សំស្ក្រឹត ភាសាទាំង ២ នេះឯងជាមេបទក្នុងការសាងរូបបែបអក្សរខ្មែរ ឬថា ចាត់ជាមេពុម្ពអក្សរខ្មែរក៏បាន ការដែលយើងមិនអាចសរសេរអក្សរមិនតម្រួតបានព្រោះមិនមានផ្លូវណានឹង ឲ្យគេចចេញពីបាលីនិងសំស្ក្រឹតបាន សិលាចារឹកសុទ្ធតែចារឹកអក្សរខ្មែរជាព្យញ្ជនៈតម្រួត ក្នុងគម្ពីរក្បួន ច្បាប់ព្រះពុទ្ធសាសនានិងហិណ្ឌូសុទ្ធតែមានព្យញ្ជនៈតម្រួតទាំងអស់ ហេតុនោះអក្សរតម្រួតស្ថិតនៅពាស វាលពាសកាលក្នុងវប្បធម៌ខ្មែរនិងអក្សរសាស្ត្រខ្មែរ យើងមិនអាចដើរចេញពីវប្បធម៌ដូនតាបានទេ ។
អក្សរខ្មែរចាត់ជាកេរដំណែលដូនតាដែលបន្សល់ទុកមកឲ្យយើង ហេតុនោះកេរដំណែលនេះត្រូវតែរក្សា ទុកជាយូរអង្វែងតទៅ ។
តួអក្សរនីមួយៗ ហៅថា ព្យញ្ជនៈ អក្សរ ហៅថា ព្យញ្ជនៈ ជាដើម ។
ការដែលនឹងយល់ដឹងព្យញ្ជនៈតម្រួតបានច្បាស់លាស់ ចាំបាច់ត្រូវសង្កេតពិនិត្យ និង រាប់ព្យញ្ជនៈឲ្យបាន ត្រឹមត្រូវជាមុនសិន ពោលគឺ រាប់ព្យញ្ជនៈ ជាទី ១ ជាទី ២ ជាទី ៣ ជាទី ៤ ជាទី ៥
ព្យញ្ជនៈ ជាទី ១ ជាទី ២ ជាទី ៣ ជាទី ៤ ជាទី ៥
ព្យញ្ជនៈ ជាទី ១ ជាទី ២ ជាទី ៣ ជាទី ៤ ជាទី ៥
ព្យញ្ជនៈ ជាទី ១ ជាទី ២ ជាទី ៣ ជាទី ៤ ជាទី ៥
ព្យញ្ជនៈ ជាទី ១ ជាទី ២ ជាទី ៣ ជាទី ៤ ជាទី ៥
ការស្គាល់ទីតាំងរបស់ព្យញ្ជនៈនីមួយៗថាឈរនៅលំដាប់លេខណាចាត់ជាការចាំបាច់ព្រោះនឹងធ្វើឲ្យអាច តម្រួតព្យញ្ជនៈបានយ៉ាងត្រឹមត្រូវ
ព្យញ្ជនៈសំយោគព្យញ្ជនៈសញ្ញោគ បានដល់ ការផ្គុំព្យញ្ជនៈបញ្ចូលគ្នាដោយឲ្យព្យញ្ជនៈមួយ នៅលើព្យញ្ជនៈមួយទៀតនៅក្រោម ហៅថា ព្យញ្ជនៈតម្រួត គឺ យកព្យញ្ជនៈវគ្គមកដាក់ត្រួតលើគ្នាតាម វគ្គស្នើរបស់ខ្លួន ។
វិធីតម្រួតព្យញ្ជនៈចាប់ពី ២ តួឡើងទៅហៅថា សំយោគវិធាន 
១.តម្រួតព្យញ្ជនៈវគ្គ កវគ្គ[ក,ខ,គ,ឃ,] 
១.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី   ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ បានជាក្ក ,ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ បានជា ក្ខ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួតលើ  
១.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤
អធិប្បាយថា ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ បានជា គ្គ, ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ បានជា គ្ឃ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួត លើ  ។ 
១.៣ ព្យញ្ជនៈទី ៥ គឺ មិនអាចត្រួតលើខ្លួនឯងបានទេ ប៉ុន្តែអាចត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ៥ ឬ ព្យញ្ជនៈចុងវគ្គ មិនអាចតម្រួតគ្នាជា ង្ង យ៉ាងនេះបាន ទេ ប៉ុន្តែអាចតម្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើម គឺ ង្ក ង្ខ ង្គ ង្ឃ បាន ។

ព្យញ្ជនៈតម្រួតកាត់វគ្គ បានដល់ ព្យញ្ជនៈតម្រួតដែលត្រួតឆ្លងចេញពីវគ្គរបស់ខ្លួន មានដូចតទៅនេះ
=>ព្យញ្ជនៈ-កមិនត្រឹមតែត្រួតលើព្យញ្ជនៈតាមវគ្គរបស់ខ្លួនប៉ុណ្ណោះទេ សូម្បីតែក្រៅពីវគ្គរបស់ខ្លួន ក៏អាចត្រួតបានដែរ មានន័យថា អក្សរ-កអាចតម្រួតលើព្យញ្ជនៈដទៃទៀតបាន តាមដែលរួបរួមទៅឃើញ ថា អក្សរ-ក អាចត្រួតលើព្យញ្ជនៈ ១៣ តួដទៃទៀត គឺ ង ដ ឌ ទ ន ប ម យ រ ល វ ស ឧ. ក្ងក់ ក្តាន់ ក្ឌុំ ក្ទម្ព ក្នុង ក្បង់ ក្មួយ ពាក្យ ក្រាស់ ក្លា ក្សីរ ក្អក ជាដើម  ។
តួ សណ្ឋានដូចខ្លួនក្តាម តែងវារទៅតាមទីនានា
ទៅមុខថយក្រោយបានដូចគ្នា ដង្កៀបនៃវាកៀបឈឺក្រៃ ។

=>ព្យញ្ជនៈ-ខដែលត្រួតឆ្លងទៅព្យញ្ជនៈដទៃទៀតមាន ១២ តួ គឺ ច ជ ញ ត ទ ន ព ម យ ល វ ស ដូចជា ខ្ចី ខ្ជិល ខ្ញៀវខ្ញារ ខ្តត ខ្ទេច ខ្នើយ ខ្ពស់ ខ្មៅ ខ្យល់ ខ្លី ខ្វល់ ខ្សោយ  ។
តួ សណ្ឋានដូចគូថខ្យង គួចវិលលើខ្នងល្អប្រពៃ
មានក្បាច់លេចស្នាមដូចស្នាដៃ ពួកជាងគេឆ្នៃទុកឲ្យវា ។

=>ព្យញ្ជនៈ- ត្រួតឆ្លងវគ្គលើព្យញ្ជនៈ ៤ តួដទៃទៀត គឺ ន ម រ វ ដូចជា គ្នាន់គ្នេរ គ្មាន គ្រៀវ គ្វាម
តួ សណ្ឋានក្បាលបង្កង ដែលធំចំបងជាងបង្គា
កើតក្នុងទឹកស្ទឹងបឹងនានា គង្គាទន្លេក៏ច្រើនណាស់ ។

=>ព្យញ្ជនៈ ត្រួតឆ្លងវគ្គទៅលើព្យញ្ជនៈ ៥ តួដទៃទៀត គឺ ញ ន ម ល វ ដូចជា ឃ្ញើច ឃ្នាប ឃ្មឹល ឃ្លា ឃ្វាល  ។
២.តម្រួតព្យញ្ជនៈវគ្គ ចវគ្គ[ច,ឆ,ជ,ឈ, 
២.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី   ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ បានជាច្ច , ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ បានជា ច្ឆ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ , ត្រួតលើ  
២.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ 
អធិប្បាយថា ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ បានជា ជ្ជ, ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ បានជា ជ្ឈ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួត លើ  ។ 
២.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន អធិប្បាយថា ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ បានជា ញ្ញ, និងអាចត្រួត លើព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ញ្ច, ញ្ឆ,ញ្ជ,ញ្ឈ
=>ព្យញ្ជនៈ ត្រួតឆ្លងទៅលើព្យញ្ជនៈ ៤ តួទៀត គឺ ន ប យ រ ដូចជា ច្នៃ ច្បាប់ ច្យុត ច្រូត
=>ព្យញ្ជនៈ ត្រួតឆ្លងទៅលើព្យញ្ជនៈ ១០ តួដទៃទៀត គឺ ក គ ង ដ ន ព ម ល វ អ ដូចជា ឆ្កាង ឆ្គង ឆ្ងាញ់ ឆ្តោរ ឆ្នើម ឆ្ពង់ ឆ្មប ឆ្លង ឆ្វាត់ឆ្វែល ឆ្អាប
=>ព្យញ្ជនៈ ជ ត្រួតឆ្លងវគ្គបាន ២ តួ គឺ រ ល ដូចជា ជ្រក ជ្វា
=>ព្យញ្ជនៈ ត្រួតឆ្លងវគ្គបាន ៥ តួ គឺ ង ន ម ល វ ដូចជា ឈ្ងោក ឈ្នះ ឈ្មុស ឈ្លាស ឈ្វេង
៣.តម្រួតព្យញ្ជនៈ ដ-វគ្គ[ដ,ឋ,ឌ,ឍ,] 
៣.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី   ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ បានជាដ្ត, ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ បានជា ដ្ឋ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ , ត្រួតលើ ។ 
៣.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ 
អធិប្បាយថា ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ បានជា ឌ្ឌ, ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ បានជា ឌ្ឍ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួត លើ  ។ 
៣.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ បានជា ណ្ណ, និងអាច ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ណ្ត, ណ្ឋ,ណ្ឌ,ញ្ឍ
៤.តម្រួតព្យញ្ជនៈ ត-វគ្គ[ត,ថ,ទ,ធ,] 
៤.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី   ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ បានជាត្ត ,ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ បានជា ត្ថ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ , ត្រួតលើ  
៤.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ 
អធិប្បាយថា ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ បានជា ទ្ទ, ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ បានជា ទ្ធ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួត លើ 
៤.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ អធិប្បាយថា ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ បានជា ន្ន, និងអាចត្រួតលើ ព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ន្ត, ន្ថ,ន្ទ,ន្ធ
=>ព្យញ្ជនៈ ត្រួតឆ្លងវគ្គបាន ៦ តួ គឺ ប ម រ ល វ អ ដូចជា ត្បាញ ត្មាត ត្រី ត្លែ ត្វាង ត្អូញត្អែរ
=>ព្យញ្ជនៈ ថ ត្រួតឆ្លងវគ្គបាន ៨ តួ គឺ ក គ ង ន ព ម ល វ ដូចជា ថ្កល់ ថ្គាម ថ្ងាស ថ្នម ថ្ពក់ ថ្មី ថ្លា ថ្វាយ
=>ព្យញ្ជនៈ  ទ ត្រួតឆ្លងវគ្គបាន ២ តួ គឺ រ វ ដូចជា ទ្រទ្រង់ ទ្វារ
=>ព្យញ្ជនៈ ធ ត្រួតឆ្លងវគ្គបាន ៦ តួ គឺ ង ន ម យ ល វ ដូចជា ធ្ងន់ ធ្នាក់ ធ្មេញ ធ្យូង ធ្លក ធ្វើ  ។
៥.តម្រួតព្យញ្ជនៈវគ្គ ប-វគ្គ[ប,ផ,ព,ភ,] 
៥.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី   ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ បានជាប្ប , ជាព្យញ្ជនៈ ទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ បានជា ប្ផ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ , ត្រួតលើ  
៥.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ 
អធិប្បាយថា ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ បានជា ព្ព(និយមសរសេរ ជាព្វ), ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ បានជា ព្ភ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួតលើ  ។ 
៥.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ បានជា ម្ម, និងអាចត្រួតលើ ព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ម្ប,ម្ផ,ម្ព,ម្ភ  ។
=>ព្យញ្ជនៈ ត្រួតឆ្លងវគ្គបាន ៤ តួ គឺ ដ រ ល អ ដូចជា ប្តឹង ប្រាប់ ប្លន់ ប្អូន
=>ព្យញ្ជនៈ ត្រួតឆ្លងវគ្គបាន ១១ តួ គឺ ក គ ង ច ញ ដ ទ ន ល ស អ ដូចជា ផ្កា ផ្គង ផ្ងារ ផ្ចិតផ្ចង់ ផ្ញើ ផ្តល់ ផ្ទេរ ផ្នួស ផ្លាស់ ផ្សារ ផ្អាប់
=>ព្យញ្ជនៈ ត្រួតឆ្លងវគ្គបាន ៦ តួ គឺ ក ន យ រ ល អ ដូចជា ព្កុល ព្នាយ ព្យាយាម ព្រម ព្លុក ព្អឹះ
=>ព្យញ្ជនៈ ត្រួតឆ្លងវគ្គបាន ៨ តួ គឺ ង ជ ញ ន ម រ ល ស ដូចជា ភ្ងូត ភ្ជាប់ ភ្ញាក់ ភ្នក ភ្មាស ភ្រមរជាតិ ភ្លេច ភ្សាំ
=>ព្យញ្ជនៈ ត្រួតឆ្លងវគ្គបាន ១៦ តួ គឺ ក ខ ង ច ជ ញ ដ ទ ន ភ យ រ ល ស ហ អ ដូចជា ម្កាក់ ម្ខាង ម្ង៉ៃ ម្ចាស់ ម្ជូរ ម៉្ញិកម៉្ញក់ ម្តង ម្ទេស ម្នាស់ ម្ភៃ ម៉្យាង ម្រេច ម្លប់ ម្សិល ម្ហូប ម្អម
រឿងការយកព្យញ្ជនៈនីមួយៗមកដាក់តម្រួតលើគ្នានេះចាត់ជាចំណេះដឹងពិសេសរបស់ខ្មែរបុរាណ ប្រៀប ដូចជាការយកដុំថ្មផ្ទាំងនីមួយៗមកតម្រួតលើគ្នាដើម្បីកសាងប្រាសាទនានាដូច្នោះ គោលគំនិតយកដុំថ្មមក តម្រួត លើគ្នានេះប្រហែលជាចេញមកពីប្រភពនៃការយកព្យញ្ជនៈតម្រួតលើគ្នានេះឯង ព្រោះសម័យក្រោយៗមក ព្រះរាជារាល់ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ក្នុងការកសាងប្រាសាទដោយការយក ដុំថ្មមកតម្រួតលើគ្នាជា ហូរហែព្រោះហេតុនោះប្រាសាទជាច្រើនទើបដុះព្រោងព្រាតឡើងក្នង ព្រះរាជាណាចក្រខ្មែរ ។
ការដែលកូនខ្មែរសិក្សាអក្សរសាស្ត្រខ្មែរបន្តវេនពីបុព្វបុរសសម័យអតីតកាលចាត់ជាការចាំបាច់ ជាពិសេស គោលគំនិតដែលបុព្វបុរសបានបន្សល់ទុកមកឲ្យយើងទាំងអស់គ្នា ម្យ៉ាងទៀតលើកំពូលប្រាសាទអង្គរវត្ត យើងសង្កេតឃើញថាមានកំពូល ៥, កំពូលទាំង ៥ នេះឯងប្រហែលជាតំណាងឲ្យព្យញ្ជនៈវគ្គទាំង ៥ ទេដឹង ដែលបុព្វបុរសរបស់យើងបានសាងទុកសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយពិចារណា ប្រសិនបើពិតដូច្នោះមែន ការដែលសិក្សាព្យញ្ជនៈតម្រួតទាំង ៥ វគ្គរឹតតែមានអត្ថន័យជ្រាលជ្រៅក្រៃលែងណាស់សម្រាប់ប្រទេស ជាតិ ពីព្រោះថាប្រាសាទកំពូល ៥ ជានិមិត្តរូបនៃប្រទេសជាតិយ៉ាងណា ការសិក្សាព្យញ្ជនៈវគ្គទាំង ៥ ក៏ជាការសិក្សានិមិត្តរូបរបស់ប្រទេសជាតិយ៉ាងនោះដែរ ។
គោលគំនិតតម្រួតចាត់ជាគោលគំនិតរបស់ខ្មែរបុរាណប្រៀបធៀបនឹងគោលធម៌ក្នុងព្រះពុទ្ធសាសនា គឺ គោលបដិច្ចសមុប្បាទ ពោលគឺ គោលអាស្រ័យគ្នានិងគ្នាកើតឡើង អធិប្បាយថា ការដែលប្រាសាទអង្គរវត្ត ជាដើមកើតឡើងព្រោះអាស្រ័យដុំថ្មផ្ទាំងមួយហើយផ្ទាំងមួយទៀតតម្រួតលើគ្នា យ៉ាងណាមិញ ការដែលហៅថា មនុស្ស បានព្រោះអាស្រ័យធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ធាតុអាកាស និង វិញ្ញាណធាតុជាគ្រឿងតាក់តែងឡើង ។
បើយើងសង្កេតរូបរាងរបស់មនុស្ស ឃើញថា មាន  ៣ ភាគ ភាគខាងលើហៅថា ក្បាល ភាគកណ្តាល ហៅថា ខ្លួន ភាគខាងក្រោម ហៅថា ជើង ប្រការនេះឯងដែលញ៉ាំងឲ្យខ្មែរបុរាណគិតថា ការដែលសាង អក្សរសាស្ត្រនោះត្រូវប្រព្រឹត្តទៅតាមលក្ខណៈធម្មជាតិរបស់មនុស្សដែលមានក្បាល ខ្លួននិងជើង ព្រោះហេតុនោះអក្សរខ្មែរនីមួយៗតែងតែប្រកបដោយលក្ខណៈ ៣ យ៉ាង គឺ ក្បាល (សក់) ខ្លួន និង ជើង ។
ម្យ៉ាងទៀត គោលការណ៍ប្រែប្រួលរបស់ធម្មជាតិទាំងពួងទាំងជីវវត្ថុនិងអជីវវត្ថុ គឺ កើតឡើង(ក្បាល) តាំងនៅ(ខ្លួន) និង រលត់ទៅ(ជើង) គោលខាងដើម ហៅថា កើតឡើង គោលកណ្តាល ហៅថា តាំងនៅ និងគោលខាងចុង ហៅថា រលត់ទៅ ។
ឃើញថា គោលការណ៍ទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងការកើតឡើងនៃអក្សរសាស្ត្រខ្មែរទាំងអស់ ។
សិក្ខាកាមបានឃើញហើយថា ព្យញ្ជនៈវគ្គមាន ២៥ តួ តទៅនេះ នឹងសិក្សាអំពីព្យញ្ជនៈអវគ្គវិញម្តង
ព្យញ្ជនៈអវគ្គ គឺ ព្យញ្ជនៈដែលមិនចាត់ជាវគ្គជាស្នើទេ មាន ១១ តួ គឺ យ រ ល វ ឝ ឞ ស ហ ឡ អ ំ 
ព្យញ្ជនៈ ៥ តួដែលអាចត្រួតលើព្យញ្ជនៈដទៃបាន គឺ ល វ ស ហ អ
អក្សរ មានព្យញ្ជនៈផ្ញើជើង ១១ តួ គឺ  ក ខ គ ង ប ព ម យ វ ហ អ ដូចជា ល្កក់, ល្ខោន, ល្គាយល្គង, ល្ង, ល្បង,ល្ពៅ, ល្មម,ល្យំ,ល្វតល្វន់,ល្ហល្ហេវ,ល្អល្អះ ។
អក្សរ មានព្យញ្ជនៈផ្ញើជើង ១ តួ គឺ ដូចជា វ្ហោះវ្ហើយ
អក្សរ មានព្យញ្ជនៈផ្ញើជើង ១៩ តួ គឺ ក គ ង ច  ញ ត ដ ថ ទ ន ប ព ម យ រ ល វ ហ អ ដូចជា ស្ករ, ស្គម, ស្ងោរ,អស្ចារ្យ, ស្ញប់ស្ញែង, ស្តឹក, ស្តាប់,ស្ថាបនា,ស្ទាបស្ទង់,ស្និទ្ធស្នាល,ស្បថស្បែ,ស្ពឹក, ស្មោះ, ស្យុល , ស្រុះ,ស្លូត,ស្វិតស្វាញ,ស្ហិចស្ហារ,ស្អិតស្អាង ។
អក្សរ មានព្យញ្ជនៈផ្ញើជើង ៨ តួ គឺ គ ន ម រ ឫ ល វ ស ដូចជា ហ្គេត (get), ហ្នឹង,ហ្មត់ហ្មង,ហ្រ្វាំង, ហ្ឬទ័យ, ហ្លាក់ហ្លាំង, ហ្វូង, ហ្ស៊ីប ។
អក្សរ មានព្យញ្ជនៈផ្ញើជើង ៣ តួ គឺ ន វ ហ ដូចជា អ្នក, អ្វី, អ្ហ ! ។
១.មុខងាររបស់ព្យញ្ជនៈ
ព្យញ្ជនៈនីមួយៗមានមុខងារ ៤ យ៉ាង គឺ
១.ធ្វើជាអក្សរដើម ឬ ព្យញ្ជនៈគោល ដូចជា កាន់ ខិង់ ឃាត់ ងើល ង់ ។ល។  ក ខ គ ឃ ង ច ហៅថា ព្យញ្ជនៈគោល
២.ធ្វើជាអក្សរសង្កត់ ឬ ព្យញ្ជនៈសង្កត់ ដូចជា កាន់ កាក់ កង គាត់  ។ល។ ន ក ង ត ហៅថា ព្យញ្ជនៈសង្កត់
៣.ធ្វើជាអក្សរតម្រួត ឬ ព្យញ្ជនៈតម្រួត ដូចជា ក្នុង ខ្នង គ្នា ឃ្មុំ ។ល។ ក ខ គ ឃ ហៅថា ព្យញ្ជនៈតម្រួត
៤.ធ្វើជាអក្សរសង្ខេប ឬ ព្យញ្ជនៈសង្ខេប ដូចជា ព.ស. គ.ស. ភ.ព. ។ល។ ព.ស. គ.ស. ភ.ព. ហៅថា ព្យញ្ជនៈសង្ខេប ព្រោះ ព.ស. មកពីពាក្យថា ពុទ្ធសករាជ, គ.ស. មកពីពាក្យថា គ្រិស្តសករាជ, ភ.ព. មកពីពាក្យថា ភ្នំពេញ
មាត្រាអក្សរសង្កត់ក្នុងភាសាខ្មែរមាន ១៣ មាត្រា គឺ
  1. មាត្រា-ក
  2. មាត្រា-ង
  3. មាត្រា-ច
  4. មាត្រា-ញ 
  5. មាត្រា-ត 
  6. មាត្រា-ន
  7. មាត្រា-ប
  8. មាត្រា-ម 
  9. មាត្រា-យ 
  10. មាត្រា-រ
  11. មាត្រា-ល 
  12. មាត្រា-វ 
  13. មាត្រា-ស
១.មាត្រា-ក ប្រកបដោយអក្សរសង្កត់ ១០ តួ គឺ ក ខ គ ឃ ក្ខ គ្គ  ក្តិ ក្រ ក្យ ក្ស  
លោ អានថា លោ
សុ អានថា សុ
ភោ អានថា ភោ
មេ អានថា មេ (ខ្លះអានឃ្លាងថា មេច)
ទុក្ខ អានថា ទុ
ឧបសគ្គ អានថា ឧ-បៈ-ស័
ក្តិ អានថា ស័
ក្រ អានថា ច័
ពាក្យ អានថា ពា
អនុរក្ស អានថា អៈ-នុ-រ័
២.មាត្រា-ង ប្រកបដោយអក្សរសង្កត់ ៤ តួ គឺ ង ង្គ ង្ឃ ង្ស
សា អានថា សា
ង្គ អានថា អង់
ង្ឃ អានថា សង់
ង្ស អានថា វង់
៣.មាត្រា-ច ប្រកបដោយអក្សរសង្កត់ ៦ តួ គឺ ច  ជ  ច្ច ជ្ជ ជ្យ ជ្រ
សម្រេ អានថា សំ-រ៉េច ឬ សំ-រ៉ាច់
អានថា គច់
កិច្ច អានថា កិ
ពាណិជ្ជ អានថា ពា-និ
រាជ្យ អានថា រា
ពេជ្រ អានថា ពេ
៤.មាត្រា-ញ ប្រកបដោយអក្សរសង្កត់ ៣ តួ គឺ ញ ញ្ច ញ្ញ
ចេ អានថា ចេ
ប្រវ័ញ្ច អានថា ប្រវ័
សុញ្ញ អានថា សុ
៥.មាត្រា-ត ប្រកបដោយអក្សរសង្កត់ ២៤ តួ គឺ ត ថ ទ ធ ដ ឋ ឌ ឍ ត្ត ត្តិ តិ តុ  ត្យ ត្រ ត្ន ត្វ ទ្ទ ទ្រ ទ្យ ទ្ធ ទ្ធិ ដ្ឋ ដ្ត ឌ្ឍ 
ត់ អានថា កត់
លោកនា អានថា លោ-កៈ-នា
បា អានថា បា
អាពា អានថា អា-ពា
ប្រាក អានថា ប្រា-កត់
បា អានថា បា
មា អានថា មា
លិ អានថា លិ
ត្ត អានថា វ័
វិបត្តិ អានថា វិ-ប័
ជាតិ អានថា ជា
ហេតុ អានថា ហេ
ពិនិត្យ អានថា ពិ-និ
សញ្ញាបត្រ អានថា ស័ញ-ញ៉ា-ប័
ប្រយ័ត្ន អានថា ប្រ-យ័
ត្វ អានថា ស័
សមុទ្រ អានថា សៈ-ម៉ុ
សមុទ្ទ អានថា សៈ-ម៉ុ
វាអាទ្យ អានថា វា-អា
សុទ្ធ អានថា សុ
សិទ្ធិ អានថា ស៊ិ
ដ្ឋ អានថា រ័
សង្សារវដ្ត អានថា ស័ង-សា-រៈ-វ័
អភិវឌ្ឍ អានថា អៈ-ភិ-វ័
៦.មាត្រា-ន ប្រកបដោយអក្សរសង្កត់ ១០ តួ គឺ ន ណ ន្ត ន្ទ ន្ធ ន្ន  ន្ទ្រ ណ្ឌ ណ្ណ ណ្យ
កាន់ អានថា កាន់
ញា អានថា ញា
ភ័ន្តភាំង អានថា ភ័-ភ័ង
ភូមិន្ទ អានថា ភូ-មិ
ប្រពន្ធ អានថា ប្រ-ពន់
អាសន្ន អានថា អាសន់
ភូបេន្ទ្រ អានថា ភូ-បេ
យុទ្ធភណ្ឌ អានថា យុត-ធៈ-ភ័ន
សិលាចុណ្ណ អានថា សិ-ល៉ា-ចុ
បុណ្យ អានថា បុ
៧.មាត្រា-ប ប្រកបដោយអក្សរសង្កត់ ៥ តួ គឺ ប ព ព្ទ ព្យ ព្វ
រូបភា អានថា រូប-ភា
ទូរសព្ទ អានថា ទូ-រៈ-ស័
ទ្រព្យ អានថា ទ្រប់
ប្រសព្វ អានថា ប្រ-សប់
៨.មាត្រា-ម ប្រកបដោយអក្សរសង្កត់ ៤ តួ គឺ ម មិ ម្ព ម្ម
ហា អានថា ហា
ភូមិ អានថា ភូ
ពុម្ព អានថា ពុ
ម្ម អានថា ក័
៩.មាត្រា-យ ប្រកបដោយអក្សរសង្កត់ ៣ តួ គឺ យ ៃ យ្យ
ហើ អានថា ហើ
សម័ អានថា សៈម័
ដៃ អានថា ដ័យ
អធិបតេយ្យ អានថា អៈធិ-ប៉ៈត័
១០.មាត្រា-រ ចែកជា ២ ប្រភេទ គឺ
១០.១ មូគព្យញ្ជនៈ អក្សរគ មិនរងការសង្កត់ពីព្យញ្ជនៈមុខ
ការ អានថា កា
 ងារ អានថា ងា
សូរ អានថា សូ
ទារ អានថា ទា
សម្បូរ អានថា សំ-បូ
អស្ចារ្យ អានថា អស់-ចា
១០.២ បញ្ចេញសម្លេងជាអក្សរ-ល កាលបើនៅក្រោយស្រៈខី្ល អុ
ខ្នុ អានថា ខ្នុ
ខ្ពុ អានថា ខ្ពុ
កណ្តុ អានថា កន់-ដុ
សម្បុ អានថា សំ-បុ
១១.មាត្រា-ល ប្រកបដោយអក្សរសង្កត់ ២ តួ គឺ ល ឡ
វា អានថា វា
សត្វវា អានថា ស័ត-វា
១២.មាត្រា-វ ប្រកបដោយអក្សរសង្កត់ ១ តួ គឺ វ 
ស្រូវ អានថា ស្រូវ
១៣.មាត្រា-ស ប្រកបដោយអក្សរសង្កត់ ៤ តួ គឺ ស ស្តុ ស្ត្រ ស្ស 
ស្រស់ អានថា ស្រស់
ស្តុតាង អានថា ភ័-តាង
វិទ្យាសាស្ត្រ អានថា វិត-ទ្យា-សាស់
សម្ផស្ស អានថា សំភ័