Wednesday, October 26, 2011

អដ្ឋកថាធម្មបទភាគ ១

១.យមកវគ្គ
១.រឿងចក្ខុបាលត្ថេរ
***********************************
 ព្រះបរមសាស្តាកាលប្រថាប់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធព្រះចក្ខុបាលត្ថេរ ត្រាស់ព្រះធម្មទេសនា​នេះ​ថា 
 "ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមានចិត្ត​អាក្រក់ ទោះនិយាយក្តី ធ្វើក្តី សេចក្តីទុក្ខតែងអន្ទោលតាមបុគ្គលនោះ ព្រោះទុច្ចរិតទាំងបីយ៉ាងនោះ គួរ​នា​ដូចជាកង់រទេះដែលវិលទៅតាមជើងគោដែលកំពុងតែអូសនឹមទៅដូច្នោះ" ។
នៅសម័យមួយ ព្រះចក្ខុបាលត្ថេរដែលមានព្រះនេត្រពិការព្រោះបដិបត្តិធម៌តឹងតែងពេករហូត​ដល់​មិន​ព្រមសិង បានធ្វើដំណើរទៅចូលគាល់ព្រះបរមសាស្តាឯវត្តជេតពនក្បែរក្រុងសាវត្ថី នៅរាត្រី​ថ្ងៃ​មួយខណៈដែលព្រះថេរៈកំពុងដើរចង្រ្កម បានជាន់សត្វមេភ្លៀងងាប់ដោយអចេតនា លុះដល់​ថ្ងៃ​ព្រឹក​ឡើង ពួកភិក្ខុដែលទៅសួរនាំព្រះថេរៈឃើញសត្វមេភ្លៀងដែលងាប់នោះ គិតថា ព្រះថេរៈ​សម្លាប់​សត្វដោយចេតនា ទើបនាំយករឿងនោះទៅពិតទូលព្រះបរមសាស្តា ព្រះបរមសាស្តា​បាន​ត្រាស់សួរភិក្ខុទាំងនោះថា បានឃើញព្រះថេរៈសម្លាប់សត្វមេភ្លៀងទាំងនោះដោយចេតនាឬទេ នៅពេលភិក្ខុទាំងនោះក្រាបទូលថាមិនបានឃើញទេ ទើបត្រាស់ថា  "ពួកលោកមិនបានឃើញ​​ព្រះចក្ខុបាល​សម្លាប់សត្វមេភ្លៀងយ៉ាងណា ព្រះចក្ខុបាលក៏មិនឃើញសត្វមេភ្លៀងទាំងនោះដែរ  ម្យ៉ាងទៀត ព្រះចក្ខុបាលនេះជាព្រះអរហន្ត ទើបគ្មានចេតនានឹងសម្លាប់សត្វទាំងជាអ្នកបរិសុទ្ធ" នៅពេលភិក្ខុទាំងឡាយទូលសួរថា ព្រះចក្ខុបាលត្ថេរនេះបានដល់ថ្នាក់ជាព្រះអរហន្ត ប៉ុន្តែព្រោះ​ហេតុអ្វីបានជាមានចក្ខុពិការ ព្រះបរមសាស្តាទ្រង់បាននាំយកអតីតនិទានមកតំណាលថា 
កាលពីអតីតជាតិ ព្រះចក្ខុបាលធ្លាប់កើតជាពេទ្យ គ្រាមួយ បានទៅព្យាបាលភ្នែកដល់ស្ត្រីអ្នកជម្ងឺ​ម្នាក់ ស្ត្រីអ្នកជម្ងឺនេះបានសន្យានឹងពេទ្យថា នាងព្រមទាំងកូនសុខចិត្តនឹងធ្វើជាខ្ញុំបម្រើបើភ្នែកដែល​ខ្វាក់ទាំងសងខាងរបស់នាងពេទ្យអាចព្យាបាលឲ្យជាស្រឡះបាន ប៉ុន្តែលុះតមក នាងខ្លាចក្រែងថា នាងព្រមទាំងកូនត្រូវក្លាយជាខ្ញុំបម្រើរបស់ពេទ្យពិតមែន ទើបនិយាយកុហកពេទ្យថា ភ្នែកទាំង​សង​ខាងរបស់នាងមានអាការដាបខ្លាំងជាមុនទៅទៀតថ្វីបើជាស្រឡះទៅហើយក៏ដោយ ពេទ្យក៏ដឹងថា អ្នកជម្ងឺបោកប្រាស់ទើបកែកុនដោយការផ្សំថ្នាំពិសដាក់ចូលក្នុងថ្នាំបន្តក់ភ្នែកឲ្យអ្នកជម្ងឺនោះបន្តក់ គ្រាន់តែនាងបន្តក់ចូលទៅ ភ្នែកទាំងសងខាងក៏ខ្វាក់  ព្រោះផលរបស់អកុសលកម្មក្នុងគ្រានោះធ្វើ​ឲ្យពេទ្យត្រូវខ្វាក់ភ្នែកជាច្រើនដងក្នុងភពជាតិផ្សេង ៗ 
នៅពេលព្រះបរមសាស្តា​បានត្រាស់តំណាលដល់ដំណើររឿងក្នុងអតីតជាតិរបស់ព្រះចក្ខុបាលត្ថេរ​ចប់ហើយទើបសរុបសេចក្តីថា  "ពេទ្យនោះគឺចក្ខុបាលត្ថេរ" ហើយត្រាស់ថា "ម្នាលភិក្ខុទាំងឡាយ ! កម្មដែលបុត្ររបស់យើងបានធ្វើហើយក្នុងកាលនោះបានអន្ទោលជាប់តាមបុត្ររបស់យើងមកជា​ច្រើនភពជាតិ ព្រោះ ឈ្មោះថាបាបកម្មតែងអន្ទោលតាមអ្នកធ្វើទៅបីដូចកង់រទេះដែល​វិលទៅតាម​ជើង​គោដែលគេទឹមរទេះដឹកទំនិញទៅដូច្នោះ" ហើយបានសរុបចុងក្រោយដោយគាថានេះថា 
មនោបុព្ពង្គមា ធម្មា  មនោសេដ្ឋា មនោមយា 
មនសា​ ចេ​ បទុដ្ឋេន ភាសតិ វា ករោតិ វា 
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។ 
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត 
បើបុគ្គលមានចិត្តអាក្រក់ ទោះនិយាយឬធ្វើក៏ដោយ ព្រោះទុច្ចរិត ៣ យ៉ាងនោះ សេចក្តីទុក្ខតែង​អន្ទោលតាមបុគ្គលនោះ បីដូចកង់រទេះដែលវិលទៅតាមជើងគោកំពុងតែអូសនឹមទៅដូច្នោះ ។
នៅពេលចប់ព្រះធម្មទេសនា ភិក្ខុ ៣០០០ រូប បានសម្រេចព្រះអរហត្តព្រមទាំងបដិសម្ភិទាទាំង​ឡាយ ព្រះ​ធម្មទេសនាមានប្រយោជន៍ទាំងដល់បរិស័ទដែលប្រជុំគ្នាហោង ។ 

Monday, August 30, 2010

ព្រហ្មជាលសូត្រទំព័រ ៦

អានព្រហ្មជាលសូត្រទំព័រ ៦

ព្រហ្មជាលសូត្រទំព័រ ៥

អានព្រហ្មជាលសូត្រទំព័រ ៥

Thursday, August 19, 2010

អរិយសច្ច ៤

Wednesday, August 18, 2010

Sunday, August 8, 2010

ព្រហ្មជាលសូត្រទំព័រ ៣

ព្រហ្មជាលសូត្រទំព័រ ២

ចូរសរសេរតពីទំព័រ ១