Monday, August 2, 2010

២.ព្យញ្ជនៈសំយោគ(ត)

២.តម្រួតព្យញ្ជនៈអវគ្គ [យ,រ,ល,វ,ស,ហ,ឡ,ំ]
  • ព្យញ្ជនៈអវគ្គ ៣ តួ គឺ យ ល ស អាចត្រួតលើខ្លួនឯងបាន គឺ យ្យ ល្ល ស្ស ដូចជា សេយ្យោ សល្លក្ខេត្វា,
  • ព្យញ្ជនៈវគ្គ គឺ ក ខ គ ញ ណ ត ទ ន ប ព ម តម្រួតលើព្យញ្ជនៈអវគ្គបាន ដូចជា វាក្យំ,ក្រិយា ,ក្លេសោ,អាខ្យាតំ,អគ្យាគារំ,បញ្ហោ,ឧណ្ហោ,ន្ហានំ,អម្ហាកំ,កត្វា,ព្យញ្ជនំ,ប្លវោ...
  • ព្យញ្ជនៈអវគ្គត្រួតលើព្យញ្ជនៈអវគ្គផ្សេងគ្នា ដូចជា គារយ្ហា,វុល្ហតេ,អវ្ហានំ,មុឡ្ហោ... 
  • និគ្គហិត ំ (អំ)សម្រាប់តម្កល់លើព្យញ្ជនៈដទៃទាំងព្យញ្ជនៈវគ្គនិងព្យញ្ជនៈអវគ្គ ដូចជា អក្ខរំ, មុឡ្ហំ; និងសម្រាប់បំប្លែងជាព្យញ្ជនៈទីបំផុតវគ្គ ដូចជា សំ+ចេតនា>សញ្ចេតនា បំប្លែងនិគ្គហិត ំ(អំ)ជា ញ ជាដើម ។

No comments:

Post a Comment