Sunday, August 8, 2010

ព្រហ្មជាលសូត្រទំព័រ ២

ចូរសរសេរតពីទំព័រ ១

5 comments:

  1. ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះ សង្ឃដោយអនេកបរិយាយ ។ ឯព្រហ្មទត្តមាណពដែលជាកូនសិស្ស របស់សិប្បិយបរិព្វាជកក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណ ព្រះធម៌ ពោលសរសើរគុណព្រះសង្ឃដោយអនេកបរិយាយវិញ ។

    ReplyDelete
  2. ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំងពីរនាក់ គឺ អាចារ្យនឹងកូន សិស្សនោះពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នាដោយត្រង់(ឥតមាន បញ្ជៀសវាសវាង)ហើយដើរជាប់តាមក្រោយៗព្រះមានព្រះភាគនឹងភិក្ខុសង្ឃទៅ ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់សេ្តចចូលទៅគង់នៅក្នុងរាជ ដំណាក់ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់មួយរាត្រីជាមួយនឹងភិក្ខុសង្ឃ ។

    ReplyDelete
  3. ឯសុប្បិយបរិព្វាជកក៏បានចូលទៅនៅក្នុងរាជដំណាក់ក្នុងសួនឈ្មោះ អម្ពលដ្ឋិកា នៅអស់មួយរាត្រីជាមួយនឹងព្រហ្មទត្តមាណពដែលជាកូន សិស្សដែរ ។

    ReplyDelete
  4. ក្នុងរឿងនោះ បានឮថា​ សុប្បិយបរិព្វាជកពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃដោយអនេកបរិយាយ ។

    ReplyDelete
  5. ឯព្រហ្មទត្តមាណពជាកូនសិស្សរបស់សុប្បិយបរិព្វាជកក៏ពោលសរសើរ គុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ។

    ReplyDelete